កម្មវិធីបាល់ទាត់តាមសាលា (FIFA Football For Schools) នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម សាមឺឌី សុីវឌ្ឍនា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា សមាជិកប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងតំណាងក្លិបបាល់ទាត់ ចូលរួមក្នុងកម្មវិធីប្រគល់បាល់ជូនសិក្ខាកាមតំណាងបាល់ទាត់តាមសាលា ទាំង២៥ រាជធានី-ខេត្ត នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ (បាទី) ខេត្តតាកែវ។
សម្រាប់កម្មវិធីនេះគឺ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានទទួលបានការសហការជាមួយ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ផ្ដល់បាល់ចំនួន ១៦,១២០គ្រាប់ ក្នុងមួយឆ្នាំ សម្រាប់ជូនដល់សាលារៀនពាក់ព័ន្ធ និងផ្ដល់វគ្គសិក្ខាសាលា កិច្ចការងាររដ្ឋបាល សម្ភារៈ ការផ្សព្វផ្សាយ និងការសម្របសម្រួលផ្សេងៗ។